Khmer Abridged Explanation of the Quran
8:10 - 8:10

ហើយការដែលអល់ឡោះជាម្ចាស់ទ្រង់បញ្ជូនម៉ាឡាអ៊ីកាត់ទាំងនេះមក គឺគ្មានអ្វីក្រៅពីជាការផ្តល់ដំណឹងរីករាយដល់ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ) ដោយទ្រង់គឺជាអ្នកដែលជួយពួកអ្នកឲ្យយកឈ្នះលើសត្រូវរបស់ពួកអ្នក ហើយក៏ដើម្បីធ្វើឲ្យចិត្ពរបស់ពួកអ្នកមានភាពនឹងនរដោយជឿជាក់ចំពោះជ័យជម្នះ។ ហើយការទទួលបានជ័យជម្នះ(លើសត្រូវ)នោះ មិនមែនដោយសារមានគ្នាច្រើននោះទេ ហើយក៏មិនដោយសារពួកអ្នកមានសម្ភារៈសឹកច្រើននោះដែរ។ តាមពិត ការទទួលបានជ័យជម្នះនោះ គឺមកពីអល់ឡោះជាម្ចាស់តែមួយគត់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងពួកែចំពោះការគ្រប់គ្រងរបស់ទ្រង់ដោយគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតក្នុងការដាក់បញ្ញត្តិច្បាប់ និងការកំណត់របស់ទ្រង់។