Khmer Abridged Explanation of the Quran
8:19 - 8:19

ប្រសិនបើពួកអ្នក(ឱពួកមុស្ហរីគីន)សុំឲ្យអល់ឡោះដាក់ទណ្ឌកម្ម និងគ្រោះកាចទៅលើពួកដែលបំពាននោះ ពិតប្រាកដណាស់ ទ្រង់នឹងដាក់ទណ្ឌកម្មទៅលើពួកអ្នកចំពោះអ្វីដែលពួកអ្នកបានសុំ។ ហើយទ្រង់នឹងបញ្ចុះទៅកាន់ពួកអ្នកនូវអ្វីដែលជាទណ្ឌកម្មសម្រាប់ពួកអ្នក ហើយជាមេរៀនសម្រាប់បណ្តាអ្នកដែលកោតខ្លាច។ តែប្រសិនបើពួកអ្នកបញ្ឈប់ការសុំដូច្នោះនោះ ពិតណាស់ វាគឺជាការប្រសើរសម្រាប់ពួកអ្នក។ ជួនកាល ទ្រង់ទុកពេលឲ្យពួកអ្នកដោយទ្រង់មិនដាកទណ្ឌកម្មពួកអ្នកភ្លាមៗនោះទេ។ ហើយប្រសិនបើពួកអ្នកវិលត្រឡប់ទៅស្នើសុំ(ដូចមុន) ឬ(ត្រឡប់ទៅ)ធ្វើសង្គ្រាមជាមួយនឹងអ្នកមានជំនឿវិញ យើងសន្យាថានឹងទម្លាក់ទណ្ឌកម្មនោះទៅលើពួកអ្នក ហើយនិងផ្តល់ជ័យជំនះដល់បណ្តាអ្នកមានជំនឿទៀតជាមិនខាន ហើយ(ពេលនោះ)ក្រុមរបស់ពួកអ្នក និងកងជំនួយរបស់ពួកអ្នកនឹងមិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ពួកអ្នកនោះឡើយ ទោះបីជាគ្នាពួកអ្នក និងសម្ភារៈសឹករបស់ពួកអ្នកមានចំនួនច្រើន ហើយអ្នកមានជំនឿមានគ្នាតិចក៏ដោយ។ ហើយពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់នៅជាមួយបណ្តាអ្នកមានជំនឿដោយការជួយ និងការគាំទ្រ។ ហើយជនណាដែលអល់ឡោះនៅជាមួយគេនោះ គឺគ្មាននរណាម្នាក់អាចយកឈ្នះគេបានឡើយ។