Khmer Abridged Explanation of the Quran
8:43 - 8:43

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចងចាំនូវឧបការគុណទាំងឡាយរបស់អល់ឡោះដែលទ្រង់បានប្រទានដល់អ្នកនិងបណ្តាអ្នកមានជំនឿ នៅពេលដែលអល់ឡោះទ្រង់បានបង្ហាញឲ្យអ្នកបានឃើញក្នុងសុបិន្តរបស់អ្នកនូវចំនួនដ៏តិចតួចរបស់ពួកមុស្ហរីគីន។ ពេលនោះ អ្នកបានប្រាប់ដំណឹង(រីករាយ)នេះដល់បណ្តាអ្នកមានជំនឿ ហើយពួកគេក៏មានភាពសប្បាយរីករាយចំពោះដំណឹងល្អនេះ ហើយយើងបានពង្រឹងកម្លាំងរបស់ពួកគេនៅពេលដែលបានជួបនឹងសត្រូវហើយប្រយុទ្ធគ្នាជាមួយពួកគេ។ តែប្រសិនបើអល់ឡោះជាម្ចាស់ទ្រង់បង្ហាញឲ្យអ្នកបានឃើញក្នុងសុបិន្តរបស់អ្នកនូវចំនួនទ័ពដ៏ច្រើនរបស់ពួកមុស្ហរីគីនវិញនោះ វានឹងធ្វើឲ្យកម្លាំងរបស់សហការី(សហាហ្ពាត់)អ្នកទន់ខ្សោយ ហើយពួកគេនឹងមានការភ័យខ្លាចក្នុងការប្រយុទ្ធជាមិនខាន។ ក៏ប៉ុន្តែ ទ្រង់បានផ្តល់សុវត្ថិភាព(ដល់ពួកអ្នក)ពីបញ្ហានេះ ហើយទ្រង់បានការពារពួកគេអំពីការបរាជ័យ ហើយទ្រង់ក៏បានធ្វើឲ្យពួកគេ(ពួកមុស្ហរីគីន)មានគ្នាតិចក្នុងក្រសែរភ្នែករបស់អ្នកនាំសាររបស់ទ្រង់។ ពិតប្រាកដណាស់ ទ្រង់មហាជ្រាបដឹងនូវអ្វីដែលប្រែប្រួលនិងអ្វីដែលលាក់បាំងនៅក្នុងចិត្ត។