Khmer Abridged Explanation of the Quran
8:48 - 8:48

ហើយចូរពួកអ្នកចងចាំ(ឱបណ្តាអ្នកដែលមានជំនឿ) ក្នុងចំណោមឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានដល់ពួកអ្នកនោះ គឺស្ហៃតនបានលម្អដល់ពួកមុស្ហរីគីននូវទង្វើរបស់ពួកគេ ហើយវាបានធ្វើឲ្យពួកគេមានភាពក្លាហានក្នុងការជួបអ្នកមានជំនឿនិងប្រយុទ្ធជាមួយពួកគេ។ ហើយវា(ស្ហៃតន)បាននិយាយទៅកាន់ពួកគេថាៈ គ្មាននរណាម្នាក់អាចយកជ័យជម្នះលើពួកអ្នកបានឡើយនៅថ្ងៃនេះ។ ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកជួយពួកអ្នក និងជាអ្នកជួយសង្គ្រោះពួកអ្នកពីសត្រូវរបស់ពួកអ្នក។ ក៏ប៉ុន្តែ នៅពេលដែលក្រុមទាំងពីរបានជួបគ្នា គឺក្រុមអ្នកមានជំនឿដែលមានពួកម៉ាឡាអ៊ីកាត់នៅជាមួយពួកគេជាអ្នកជួយពួកគេ ហើយក្រុមពួកមុស្ហរីគីនដែលមានស្ហៃតននៅជាមួយពួកគេជាអ្នកបោកប្រាស់ពួកគេនោះ ស្ហៃតនក៏បានរត់ចេញពីពួកគេ ហើយវាក៏បាននិយាយទៅកាន់ពួកមុស្ហរីគីនថាៈ ពិតប្រាកដណាស់ ខ្ញុំមិនជាប់ពាក់ព័ន្ធជាមួយពួកអ្នកឡើយ។ ជាការពិតណាស់ ខ្ញុំបានឃើញពួកម៉ាឡាអ៊ីកាត់ដែលពួកគេចុះមកដើម្បីជួយបណ្តាអ្នកមានជំនឿ។ ពិតណាស់ ខ្ញុំខ្លាចអល់ឡោះទ្រង់បំផ្លាញខ្ញុំឲ្យអន្តរាយ។ ហើយអល់ឡោះជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត ដោយគ្មាននរណាម្នាក់អាចទ្រាំទ្រនឹងទណ្ឌកម្មរបស់ទ្រង់បានឡើយ។