ពួកគេបានរៀបចំល្បិចកលមួយដើម្បីបញ្ជាក់ពីអ្វីដែលពួកគេបានប្រាប់(ដល់ព្យាការីយ៉ាក់កូបជាឪពុក) ដោយពួកគេបាននាំមកនូវអាវរបស់ព្យាការីយូសុះដែលប្រឡាក់ទៅដោយឈាមក្លែងក្លាយដែលមិនមែនជាឈាមរបស់ព្យាការីយូសុះនោះ ដើម្បីបន្លំថា នោះជាស្លាកស្នាមដែលចចកបានហែកស៊ីព្យាការីយូសុះ តែព្យាការីយ៉ាក់កូបបានយល់(ដឹង)ពីភាពកុហកបោកប្រាស់របស់ពួកគេ(ដោយសារអាវដែលពួកគេនាំយកមកនោះ ពុំមានរហែកនោះទេ)។ ដូច្នេះ គាត់ក៏បាននិយាយទៅកាន់ពួកគេថាៈ រឿងនោះមិន(ពិត)ដូចអ្វីដែលពួកឯងបានប្រាប់នោះទេ។ ផ្ទុយទៅវិញ ពួកឯងបាននាំគ្នាប្រឌិតរឿងរ៉ាវដ៏អាក្រក់នេះឡើងដោយខ្លួនឯងប៉ុណ្ណោះ។ ដូចនេះ ការអត់ធ្មត់គឺប្រសើរបំផុតសម្រាប់យើង ជាងការសោកសង្រេងចំពោះរឿងនោះ។ ហើយមានតែអល់ឡោះជាម្ចាស់ទេដែលត្រូវបានគេសុំឲ្យជួយបង្ហាញ(ការពិត)នូវអ្វីដែលពួកអ្នកកំពុងតែរ៉ាយរ៉ាប់អំពីរឿងរ៉ាវរបស់យូសុះនោះ។