Khmer Abridged Explanation of the Quran
12:31 - 12:31

នៅពេលដែលភរិយារបស់អាហ្ស៊ីសបានស្តាប់លឺពាក្យរិះគន់របស់ស្ត្រីទាំងនោះមកលើនាង និងការនិយាយដើមរបស់ពួកនាងមកចំពោះនាងដូច្នេះ នាងក៏បានចាត់ឲ្យគេទៅអញ្ជើញស្ត្រីទាំងនោះមកដើម្បីឲ្យស្ត្រីទាំងនោះបានឃើញព្យាការីយូសុះ។ ហើយនាងបានរៀបចំសម្រាប់ពួកនាងនូវកន្លែងមួយដែលក្នុងនោះមានទាំងពូក និងខ្នើយថែមទៀតផង ហើយនាងក៏បានផ្តល់ឲ្យបណ្តាស្ត្រីដែលត្រូវបានគេអញ្ជើញមកនោះនូវកាំបិតម្នាក់មួយៗគ្រប់ៗគ្នាទុកសម្រាប់ចិតផ្លែឈើហូប។ ហើយនាងក៏បាននិយាយទៅកាន់ព្យាការីយូសុះថាៈ ចូរឯងចេញទៅកាន់ពួកនាង(ដើរកាត់ពួកនាង)ចុះ។ នៅពេលដែលស្ត្រីទាំងនោះបានឃើញព្យាការីយូសុះ ពួកនាងមានភាពអស្ចារ្យ និងមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះភាពស្រស់ស្អាត និងសម្រស់ដ៏ស្រស់ផូរផង់របស់ព្យាការីយូសុះ ហើយពួកនាងក៏បានចិតដៃខ្លួនឯងនឹងកាំបិតដែលគេរៀបចំឲ្យសម្រាប់ទុកកាត់ចំណីដោយសារតែការភ្លឹកខ្លាំងពេកចំពោះគាត់ ហើយពួកនាងក៏បាននិយាយថាៈ អល់ឡោះទ្រង់មហាស្អាតស្អំ! ក្មេងប្រុសម្នាក់នេះមិនមែនជាមនុស្សនោះទេ ពីព្រោះភាពស្រស់ស្អាតដូច្នេះ មិនមានចំពោះមនុស្សលោកឡើយ។ តាមពិត គេគឺជាម៉ាឡាអ៊ីកាត់មួយរូបក្នុងចំណោមម៉ាឡាអ៊ីកាត់ទាំងឡាយដ៏ឧត្តុង្គឧត្តមប៉ុណ្ណោះ។