Khmer Abridged Explanation of the Quran
12:51 - 12:51

ព្រះរាជាក៏បានមានបន្ទូលសួរទៅកាន់ស្ត្រីទាំងនោះថាៈ តើមានអ្វីកើតឡើងនៅពេលដែលពួកអ្នកស្នើសុំពីយូសុះដោយប្រើឧបាយកលដើម្បីឱ្យគេប្រព្រឹត្តទង្វើអសីលធម៌ជាមួយនឹងពួកនាងនោះ? ពួកនាងក៏បានឆ្លើយថាៈ អល់ឡោះទ្រង់មហាស្អាតស្អំ! យើងខ្ញុំមិនធ្លាប់បានដឹងពីភាពអាស្រូវរបស់គេ(ព្យាការីយូសុះ)ឡើយ។ នៅពេលនោះ ភរិយារបស់អាហ្ស៊ីសក៏បានឆ្លើយសារភាព ទទួលស្គាល់ចំពោះអ្វីដែលនាងបានប្រព្រឹត្តថាៈ ពេលនេះ ការពិតបានលាតត្រដាងអស់ហើយ គឺខ្ញុំទេដែលព្យាយាមប៉ុនប៉ងទៅលើគេ(ព្យាការីយូសុះ)នោះ មិនមែនគេព្យាយាមប៉ុនប៉ងបំពារបំពានមកលើខ្ញុំនោះទេ។ ពិតប្រាកដណាស់ រូបគេពិតជាស្ថិតក្នុងចំណោមអ្នកដែលត្រឹមត្រូវចំពោះអ្វីដែលគេអះអាងថា រូបគេស្អាតស្អំ មិនបានជាប់ពាក់ព័ន្ធនឹងអ្វីដែលខ្ញុំបានចោទប្រកាន់ទៅលើគេនោះឡើយ។