Khmer Abridged Explanation of the Quran
12:69 - 12:69

ហើយនៅពេលដែលបងប្អូនរបស់ព្យាការីយូសុះបានចូលទៅដល់ព្យាការីយូសុះ ហើយនៅជាមួយពួកគេ គឺប្អូនប្រុសបង្កើតរបស់គាត់(ពុនយ៉ាមីន)នោះ គាត់ក៏បានឱបប្អូនប្រុសបង្កើតរបស់គាត់ ហើយនិយាយតិចៗទៅកាន់ប្អូនប្រុសរបស់គាត់ថាៈ ជាការពិតណាស់ ខ្ញុំគឺជាបងប្រុសបង្កើតរបស់អ្នក គឺយូសុះ។ ហេតុនេះ សូមអ្នកកុំព្រួយបារម្មណ៍ពីទង្វើប្រមាថរបស់បងប្អូនរបស់អ្នកដែលពួកគេធ្លាប់បានប្រព្រឹត្ត ដូចជាការធ្វើបាប ការច្រណែនឈ្នានីស និងការបោះខ្ញុំចោលក្នុងអណ្តូងអី។