Khmer Abridged Explanation of the Quran
12:70 - 12:70

ហើយនៅពេលដែលព្យាការីយូសុះបានបញ្ជាឲ្យអ្នកបម្រើររបស់គាត់បំពេញនៅលើបន្ទុកសត្វអូដ្ឋរបស់បងប្អូនគាត់ដោយ(ស្បៀង)អាហាររួចហើយនោះ គាត់ក៏បានដាក់ផ្តិលមាសរបស់ស្តេចដែលគេប្រើសម្រាប់វាល់អាហារនោះចូលទៅក្នុងថង់ប្អូនប្រុសបង្កើតរបស់គាត់(ពុនយ៉ាមីន)ដោយមិនឲ្យពួកគេដឹង ដើម្បីឲ្យគេអាចទុកប្អូនប្រុសរបស់គាត់នៅជាមួយគាត់។ នៅពេលដែលពួកគេរៀបចំចេញដំណើរត្រឡប់ទៅកាន់គ្រួសាររបស់ពួកគេវិញ មានអ្នកស្រែកប្រកាសម្នាក់បានស្រែកប្រកាសទៅកាន់ពួកគេថាៈ ឱម្ចាស់អូដ្ឋដែលដឹកស្បៀង! ពិតប្រាកដណាស់ ពួកអ្នកគឺជាចោរ។