Khmer Abridged Explanation of the Quran
12:73 - 12:73

បងប្អូនរបស់ព្យាការីយូសុះបាននិយាយទៅកាន់ពួកគេវិញថាៈ សូមស្បថនឹងអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ពួកអ្នកបានដឹងហើយនូវភាពស្អាតស្អំ និងការមិនជាប់ពាក់ព័ន្ធរបស់ពួកយើងក្នុងរឿងនេះ ដូចដែលពួកអ្នកបានឃើញពីស្ថានភាពរបស់ពួកយើងស្រាប់។ ហើយពិតណាស់ ពួកយើងមកកាន់ទឹកដីអេហ្ស៊ីបនេះ គឺមិនមែនមកដើម្បីបង្កវិនាសកម្ម(បញ្ហា)នៅក្នុងវានោះទេ ហើយពួកយើងក៏មិនធ្លាប់ជាចោរដែលលួចរបស់គេនោះដែរក្នុងមួយជីវិតរបស់ពួកយើង។