Khmer Abridged Explanation of the Quran
12:80 - 12:80

ដូច្នោះ នៅពេលដែលពួកគេបានអស់សង្ឃឹមពីការទទួលយកសំណើរបស់ព្យការីយូសុះចំពោះការទាមទាររបស់ពួកគេនោះ ពួកគេក៏បានបែរចេញពីមនុស្សលោកដើម្បីនិយាយពិភាក្សាគ្នា។ បងប្រុសច្បងរបស់ពួកគេបាននិយាយថាៈ តើពួកអ្នកមិននឹកឃើញទេឬថា ពិតប្រាកដណាស់ ឪពុករបស់ពួកអ្នកបានឲ្យពួកអ្នកធ្វើកិច្ចសន្យានឹងអល់ឡោះ(ដោយស្បថ)យ៉ាងម៉ឺងម៉ាត់ថា ពួកអ្នកនឹងនាំកូនប្រុសរបស់គាត់(ពុនយ៉ាមីន)ត្រឡប់ទៅកាន់គាត់វិញ លើកលែងតែមានអ្វី(គ្រោះថ្នាក់)ហ៊ុមព័ទ្ធពួកអ្នកដែលពួកអ្នកគ្មានលទ្ធភាពអាចការពារគេបាន ហើយកាលពីមុនទៀត ពួកអ្នកបានធ្វើឲ្យបាត់យូសុះ ដោយពួកអ្នកមិនបានបំពេញនូវការសន្យារបស់ពួកអ្នកចំពោះឪពុករបស់ពួកអ្នកក្នុងរឿងរបស់គេទេនោះ? ជាការពិតណាស់ ខ្ញុំនឹងមិនចាកចេញពីទឹកដឹអេហ្ស៊ីបនេះជាដាច់ខាត លុះត្រាណាតែលោកពុកអនុញ្ញាតឲ្យខ្ញុំវិលត្រឡប់ទៅកាន់គាត់វិញ ឬក៏អល់ឡោះទ្រង់កាត់សេចក្តីឲ្យខ្ញុំដោយឲ្យខ្ញុំនាំយកប្អូនប្រុសរបស់ខ្ញុំមកវិញ។ ហើយអល់ឡោះគឺជាអ្នកដែលកាត់សេចក្តីដ៏ប្រសើរបំផុត។ ដូចនេះ ទ្រង់នឹងកាត់សេចក្តីដោយត្រឹមត្រូវ និងប្រកបដោយភាពយុត្តិធម៌បំផុត។។