Khmer Abridged Explanation of the Quran
12:88 - 12:88

ដូចនេះពួកគេក៏ធ្វើតាមអ្វីដែលឪពុករបស់ពួកគេបានបង្គាប់ប្រើ ហើយពួកគេក៏បានចេញទៅតាមរកព្យាការីយូសុះ និងប្អូនប្រុសរបស់គេ។ នៅពេលដែលពួកគេបានចូលទៅជួបព្យាការីយូសុះ ពួកគេក៏បាននិយាយទៅកាន់គាត់ថាៈ ឱលោកម្ចាស់! ពួកយើងបានជួបប្រទះនូវទុក្ខលំបាក និងភាពក្រខ្សត់ ហើយពួកយើងបាននាំមកនូវលុយកាក់បន្តិចបន្តួចប៉ុណ្ណោះ។ ហេតុនេះ សូមលោកមេត្តាជួយវាល់(ដោះដូរស្បៀង)ដល់ពួកយើងឲ្យបានគ្រប់គ្រាន់ដូចដែលលោកធ្លាប់បានវាល់ឲ្យពួកយើងកាលពីមុន ព្រមទាំងមេត្តាជួយបរិច្ចាគបន្ថែមដល់ពួកយើងពីលើនោះទៀតផង ឬក៏(ជួយវាល់ឲ្យ)ដោយកុំគិតពីលុយកាក់បន្តិចបន្តួចរបស់ពួកយើង។ ជាការពិតណាស់ អល់ឡោះជាម្ចាស់នឹងតបស្នងដល់អ្នកដែលបរិច្ចាគទាំងឡាយនោះនូវការតបស្នងដ៏ល្អបំផុត។