Khmer Abridged Explanation of the Quran
13:4 - 13:4

ហើយនៅលើផែនដី គឺមានតំបន់ជាច្រើនដែលនៅជាប់ៗគ្នា។ នៅក្នុងវា មានចម្ការទំពាំងបាយជូរយ៉ាងច្រើន ហើយនៅក្នុងវាផងដែរ គឺមានដំណាំ និងដើមល្មើដែលមានខ្នែង និងដើមល្មើដែលគ្មានខ្នែង ដែលគេស្រោចស្រពចម្ការ និងដំណាំទាំងនោះដោយទឹកតែមួយ។ ហើយយើងបានផ្តល់គុណភាពឲ្យវាខុសគ្នាពីមួយទៅមួយចំពោះរសជាតិរបស់វា(មានខ្លះឆ្ងាញ់ជាងខ្លះទៀត) ហើយនិងអត្ថប្រយោជន៍ផ្សេៗទៀតរបស់វា បើទោះបីជាពួកវានៅជិតគ្នា និងត្រូវបានស្រោចស្រពដោយទឹកតែមួយក៏ដោយ។ ពិតប្រាកដណាស់ អ្វីដែលបានលើកឡើងទាំងនេះ គឺជាភស្តុតាង និងជាអំណះអំណាងសម្រាប់ក្រុមដែលចេះគិតពិចារណា ដោយសារតែពួកគេ គឺជាអ្នកដែលយករឿងទាំងនោះធ្វើជាមេរៀន។