Khmer Abridged Explanation of the Quran
13:12 - 13:12

ហើយទ្រង់គឺជាអ្នកដែលបង្ហាញឲ្យពួកអ្នក(ឱមនុស្សលោក)បានឃើញផ្លេកបន្ទោរ ដោយធ្វើឲ្យពួកអ្នកមានទាំងភាពភ័យខ្លាចអំពីផ្គរន្ទះ និងមានក្តីសង្ឃឹមពីការមានភ្លៀងធ្លាក់។ ហើយទ្រង់គឺជាអ្នកដែលបានបង្កើតពពកដែលពេញទៅដោយទឹកភ្លៀងយ៉ាងច្រើន។