Khmer Abridged Explanation of the Quran
13:27 - 13:27

ហើយពួកដែលគ្មានជំនឿនឹងអល់ឡោះនិងបណ្តាភស្តុតាងទាំងឡាយរបស់ទ្រង់បាននិយាយថាៈ ហេតុអ្វីបានជាគេមិនបញ្ចុះទៅឲ្យមូហាំម៉ាត់នូវសញ្ញាភស្តុតាងដែលជាក់ស្តែងមួយពីម្ចាស់របស់គេដែលបង្ហាញពីសច្ចភាពរបស់គេទៅ នោះពួកយើងប្រាកដជានឹងមានជំនឿលើគេជាមិនខាន? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលទាមទារទាំងនោះថាៈ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ធ្វើឲ្យនរណាម្នាក់វង្វេងតាមដែលទ្រង់មានចេតនាដោយភាពយុត្តិធម៌របស់ទ្រង់ ហើយទ្រង់ចង្អុលបង្ហាញទៅកាន់ទ្រង់ចំពោះជនណាដែលវិលត្រឡប់ទៅកាន់ទ្រង់តាមរយៈការសារភាពកំហុសដោយភាពសប្បុរសរបស់ទ្រង់។ ហើយការចង្អុលបង្ហាញនោះ គឺមិនស្ថិតនៅលើដៃរបស់ពួកគេរហូតពួកគេភ្ជាប់ទៅនឹងការបញ្ចុះនូវសញ្ញាភស្តុតាងនោះឡើយ។