Khmer Abridged Explanation of the Quran
14:52 - 14:52

គម្ពីរគួរអានដែលត្រូវបានបញ្ចុះទៅកាន់ព្យាការីមូហាំម៉ាត់នេះ គឺជាការប្រកាសមួយពីអល់ឡោះជាម្ចាស់ទៅកាន់មនុស្សលោក និងដើម្បីដាស់តឿងព្រមានពួកគេតាមរយៈអ្វីដែលមាននៅក្នុងវា(គម្ពីរគួរអាន)នៃការព្រមានបន្លាច និងការសន្យាដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ហើយនិងដើម្បីឲ្យពួកគេបានដឹងថាៈ ពិតប្រាកដណាស់ ម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដនោះ គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់។ ពេលនោះ ពួកគេនឹងគោរពសក្ការៈចំពោះទ្រង់(តែមួយគត់) ហើយពួកគេនឹងមិនធ្វើស្ហ៊ីរិកជាមួយនឹងទ្រង់នូវអ្វីមួយឡើយ ព្រមទាំងដើម្បីឲ្យអ្នកដែលមានប្រាជ្ញាស្មារតីល្អត្រឹមត្រូវយកវាធ្វើជាមេរៀន ពីព្រោះពួកគេ គឺជាអ្នកដែលទាញយកផលប្រយោជន៍ពីវាតាមរយៈដំបូន្មាន និងមេរៀនជាច្រើន(ដែលមាននៅក្នុងវា)។