Khmer Abridged Explanation of the Quran
16:23 - 16:23

គ្មានការសង្ស័យអ្វីឡើយ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវទង្វើដែលពួកទាំងនោះលាក់បាំង ហើយទ្រង់ដឹងបំផុតនូវទង្វើរបស់ពួកគេដែលពួកគេលាតត្រដាង។ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះទង្វើទាំងនោះ។ ពិតប្រាកដណាស់ ទ្រង់មិនចូលចិត្តពួកដែលក្រអឺតក្រទមមិនព្រមគោរពសក្ការៈចំពោះទ្រង់ និងមិនឱនលំទោនចំពោះទ្រង់នោះឡើយ។ ផ្ទុយទៅវិញ ទ្រង់ស្អប់ខ្ពើមពួកគេបំផុត។