Khmer Abridged Explanation of the Quran
16:69 - 16:69

ក្រោយមក ចូរឯងស៊ីនូវរាល់ភោគផលទាំងឡាយតាមដែលឯងប្រាថ្នា ហើយចូរឯងហោះហើរតាមផ្លូវដែលម្ចាស់របស់ឯងបានបញ្ជាដោយងាយស្រួលចុះ។ ទឹកឃ្មុំដែលចេញពីពោះសត្វឃ្មុំនោះ គឺមានពណ៌ផ្សេងៗគ្នា ក្នុងនោះមានពណ៌ស ពណ៌លឿង និងពណ៌ផ្សេងទៀតក្រៅពីពណ៌ទាំងពីរនេះ ដែលនៅក្នុងនោះ គឺជាឱសថព្យាបាលសម្រាប់មនុស្សលោក ដោយពួកគេអាចយកវា(ទឹកឃ្មុំ)មកព្យាបាលជំងឺផ្សេងៗបាន។ ហើយនៅក្នុងការបញ្ជាសត្វឃ្មុំឲ្យធ្វើដូច្នោះ ហើយនិងទឹកឃ្មុំដែលចេញពីពោះរបស់វានោះ គឺជាភស្តុតាងដែលបង្ហាញពីសមត្ថភាពរបស់អល់ឡោះ និងការចាត់ចែងកិច្ចការទាំងឡាយនៃម៉ាខ្លូករបស់ទ្រង់សម្រាប់ក្រុមដែលចេះគិតពិចារណា ពីព្រោះពួកគេ គឺជាអ្នកដែលយកវាធ្វើជាមេរៀន។