Khmer Abridged Explanation of the Quran
16:75 - 16:75

អល់ឡោះជាម្ចាស់ទ្រង់លើកយកនូវឧទាហរណ៍មួយដើម្បីឆ្លើយតបទៅកាន់ពួកមុស្ហរីគីន ៖ គឺខ្ញុំបម្រើដាច់ថ្លៃម្នាក់ដែលនៅក្រោមការគ្រប់គ្រងរបស់គេ ដែលរូបគេ(ខ្ញុំបម្រើ)គ្មានលទ្ធភាពក្នុងការចំណាយនោះទេ ហើយគេក៏គ្មានអ្វីដើម្បីចំណាយសម្រាប់ខ្លួនគេនោះដែរ ហើយម្នាក់ទៀត គឺជាអ្នកដែលមានសេរីភាពពេញលេញដែលយើងប្រទានដល់គេនូវទ្រព្យសម្បត្តិដែលស្របច្បាប់ ដែលគេអាចចាត់ចែងចំពោះវា(ទ្រព្យសម្បត្តិនោះ)តាមដែលគេប្រាថ្នា ដោយគេបរិច្ចាគវាដោយអាថ៌កំបាំង និងដោយបើកចំហតាមដែលគេចង់។ ជាការពិតណាស់ បុរសទាំងពីរនេះ គឺមិនស្មើគ្នាឡើយ។ ដូចនេះ តើពួកអ្នកផ្តល់ភាពស្មើគ្នារវាងអល់ឡោះជាម្ចាស់ដែលជាអ្នកមានកម្មសិទ្ធិដែលអាចចាត់ចែងនូវអ្វីដែលជាកម្មសិទ្ធិរបស់ទ្រង់ទៅតាមអ្វីដែលទ្រង់មានចេតនា និងរវាងរូបបដិមានានារបស់ពួកអ្នកដែលគ្មានមត្ថភាពអ្វីសោះនោះយ៉ាងដូចម្តេច? ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលសាកសមបំផុតចំពោះការកោតសរសើរ។ ផ្ទុយទៅវិញ ពួកមុស្ហរីគីនភាគច្រើនមិនដឹងពីភាពជាម្ចាស់តែមួយរបស់អល់ឡោះដែលត្រូវគោរពសក្ការៈ និងជាអ្នកដែលសាកសមត្រូវគេគោរពសក្ការៈចំពោះទ្រង់តែមួយគត់នោះទេ។