អល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់ពួកអ្នកមិនឲ្យទទួលទានសត្វដែលស្លាប់ដោយមិនបានសម្លេះត្រឹមត្រូវចំពោះសត្វដែលត្រូវសម្លេះ ឈាមដែលហូរ សត្វជ្រូកគ្រប់ផ្នែកទាំងអស់របស់វា និងអ្វីដែលគេសម្លេះសម្រាប់បូជាចំពោះអ្នកផ្សេងក្រៅពីអល់ឡោះ ហើយការហាមឃាត់នេះគឺក្នុងស្ថានភាពដែលអាចជ្រើសរើសបាន(គ្មានការបង្ខិតបង្ខំ)។ ដូច្នេះ ជនណាហើយដែលភាពចាំបាច់បង្ខំឲ្យគេត្រូវទទួលទានរបស់ទាំងអស់នេះ ហើយគេទទួលទានវាដោយមិនមែនជាការពេញចិត្ត(ស្ម័គ្រចិត្ត)ដោយខ្លួនឯង ហើយក៏មិនលើសពីកម្រិតនៃភាពចាំបាច់ទេនោះ ពិតណាស់ គ្មានបាបកម្មអ្វីទៅលើគេនោះទេ(ប្រសិនបើគេទទួលទានវាក្នុងករណីនេះ)។ ជាការពិតណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោសបំផុត ដោយទ្រង់អភ័យទោសដល់គេនូវអ្វីដែលគេបានទទួលទាន(ដោយការបង្ខំ) ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះគេ ខណៈដែលទ្រង់អនុញ្ញាតដល់គេ(ឲ្យទទួលទានវា)ក្នុងករណីដែលចាំបាច់នោះ។