Khmer Abridged Explanation of the Quran
21:26 - 21:26

ហើយពួកមុស្ហរីគីនបាននិយាយថាៈ អល់ឡោះជាម្ចាស់ទ្រង់បានយកពួកម៉ាឡាអ៊ីកាត់ធ្វើជាបុត្រី(កូនស្រី)។ អល់ឡោះជាម្ចាស់ទ្រង់មហាស្អាតស្អំ និងមហាខ្ពង់ខ្ពស់អំពីពាក្យប្រឌិតភូតកុហកដែលពួកគេបាននិយាយ។ ផ្ទុយទៅវិញ ពួកម៉ាឡាអ៊ីកាត់នោះ គឺជាខ្ញុំបម្រើរបស់អល់ឡោះដែលត្រូវបានគេលើកតម្កើង និងជាអ្នកជំនិតចំពោះទ្រង់។