Khmer Abridged Explanation of the Quran
21:41 - 21:41

ហើយប្រសិនបើក្រុមរបស់អ្នកបានសើចចំអកចំពោះអ្នកនោះ ពិតណាស់ អ្នកមិនមែនជាមនុស្សដំបូងគេនោះទេដែលទទួលរងការសើចចំអកបែបនេះនោះ។ ជាការពិតណាស់ បណ្តាអ្នកនាំសារជាច្រើនទៀតមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក៏ពួកគេទទួលរងនូវការសើចចំអក(ពីសំណាក់ក្រុមរបស់ពួកគេ)ដូចគ្នាដែរ។ ហើយទណ្ឌកម្មដែលពួកប្រឆាំងធ្លាប់បានសើចចំអកចំពោះវាកាលនៅក្នុងលោកិយនៅពេលដែលបណ្តាអ្នកនាំសាររបស់ពួកគេបានព្រមានបន្លាចពួកគេអំពីវានោះ ក៏បានហ៊ុមព័ទ្ធពួកគេ។