Khmer Abridged Explanation of the Quran
22:34 - 22:34

ហើយរាល់ប្រជាជាតិជំនាន់មុនៗ យើងបានកំណត់ឲ្យមានពិធីសម្លេះសត្វដើម្បីបង្ហូរឈាមសត្វ(ធ្វើគួរហ្ពាន)បញ្ជិតខ្លួនទៅចំពោះអល់ឡោះ ដោយសង្ឃឹមថា ពួកគេនឹងរំលឹកព្រះនាមរបស់អល់ឡោះទៅលើសត្វគួរហ្ពានដែលគេសម្លេះវានោះនៅពេលដែលគេសម្លេះវា ជាការថ្លែងអំណរគុណអល់ឡោះដែលទ្រង់បានប្រទានលាភសក្ការៈជាសត្វអូដ្ឋ សត្វគោ និងសត្វពពែដល់ពួកគេ។ ជាការពិតណាស់ ម្ចាស់របស់ពួកអ្នក(ឱមនុស្សលោក)ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដនោះ គឺជាម្ចាស់តែមួយគត់ ដោយទ្រង់គ្មានដៃគូឡើយ។ ហើយចំពោះទ្រង់តែមួយគត់ ចូរពួកអ្នកគោរពតាមដោយការឱនលំទោន និងគោរពប្រតិបត្តិ។ ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្តល់ដំណឹងរីករាយដល់បណ្តាអ្នកដែលកោតខ្លាចដោយស្មោះស(ចំពោះអល់ឡោះ)ចុះ។