Khmer Abridged Explanation of the Quran
22:46 - 22:46

ដូច្នេះ តើពួកដែលបដិសេធចំពោះអ្វីដែលអ្នកនាំសារ(មូហាំម៉ាត់)បាននាំមកនោះ មិនបានធ្វើដំណើរនៅលើផែនដីដើម្បីពិនិត្យមើលផ្ទាល់នឹងភ្នែកនូវស្លាកស្នាមនៃភូមិស្រុកជាច្រើនដែលត្រូវគេបំផ្លាញ ដោយយកប្រាជ្ញា(របស់ពួកគេ)មកត្រិះរិះពិចារណាដើម្បីយកវាធ្វើជាបទពិសោធន៍ ហើយស្តាប់នូវរឿងរ៉ាវរបស់ពួកគេ ដើម្បីយកវាធ្វើជាមេរៀនទេឬ? ជាការពិតណាស់ ការពិការភ្នែកនោះ មិនមែនជាការងងឹតភ្នែក(មើលមិនឃើញ)នោះទេ។ ផ្ទុយទៅវិញ វាគឺការពិការដួងចិត្តដោយសារតែគេមិនបានយកវា(រឿងរ៉ាវទាំងនោះ)ធ្វើជាបទពិសោធន៍ និងធ្វើជាមេរៀនទៅវិញទេ។