Khmer Abridged Explanation of the Quran
22:65 - 22:65

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានបង្កើតអ្វីទាំងអស់ដែលមាននៅលើផែនដី ដូចជាពពួកសត្វ និងវត្ថុដែលគ្មានជីវិតទាំងអស់សម្រាប់អ្នក និងសម្រាប់មនុស្សទាំងអស់ គឺដើម្បីផ្តល់ផលប្រយោជន៍(ដល់ពួកអ្នក) និងដើម្បីបំពេញនូវតម្រូវការរបស់ពួកអ្នក។ ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវសំពៅដែលធ្វើដំណើរលើផ្ទៃសមុទ្រទៅតាមបទបញ្ជារបស់ទ្រង់ និងឲ្យវាអាចធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយ។ ហើយទ្រង់បានទប់មេឃមិនឲ្យធ្លាក់មកលើផែនដី លើកលែងតែដោយការអនុញ្ញាតពីទ្រង់ប៉ុណ្ណោះ។ ដូច្នេះ ប្រសិនបើទ្រង់អនុញ្ញាតឲ្យវាធ្លាក់មកលើផែនដី នោះវានឹងធ្លាក់មកជាមិនខាន។ ជាការពិតណាស់ អល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់ចំពោះមនុស្សលោក ដោយទ្រង់បានបង្កើតនូវរបស់ទាំងនេះសម្រាប់ពួកគេ ទោះបីជាក្នុងចំណោមពួកគេមានអ្នកដែលបំពានក៏ដោយ។