Khmer Abridged Explanation of the Quran
24:40 - 24:40

ឬក៏អំពើល្អរបស់ពួកគេ(ពួកគ្មានជំនឿ)ប្រៀបបានទៅនឹងភាពងងឹតនៅក្នុងបាតសមុទ្រដ៏ជ្រៅមួយដែលមានរលកធំៗគ្របដណ្តប់ពីលើវាផ្ទួនៗ។ បន្ថែមពីនេះ មានពពកខ្មៅដ៏ធំមួយគ្របលើរលកនោះទៀតដែលបិទបាំងមិនឲ្យគេអាចមើលឃើញហ្វូងតារាបានឡើយ ដោយភាពងងឹតត្រូវត្រួតពីលើគ្នាទៅវិញទៅមក។ នៅពេលដែលអ្នកដែលស្ថិតនៅក្នុងភាពងងឹតនេះដកដៃរបស់គេចេញ គេស្ទើរតែមិនអាចមើលវាឃើញ ដោយសារតែភាពងងឹតខ្លាំងពេក។ ដូច្នោះដែរពួកគ្មានជំនឿ ភាពងងឹតនៃភាពអវិជ្ជា ការសង្ស័យ ភាពមិនច្បាស់លាស់ និងការបោះត្រាភ្ជិតលើដួងចិត្តរបស់គេ គឺនៅត្រួតពីលើគ្នា។ ហើយជនណាដែលអល់ឡោះមិនបានផ្តល់ការចង្អុលបង្ហាញដល់គេចេញពីភាពវង្វេង និងការយល់ដឹងពីគម្ពីររបស់ទ្រង់ដល់គេទេនោះ ពិតណាស់សម្រាប់គេ គឺគ្មានអ្នកដែលចង្អុលបង្ហាញរូបគេឡើយ ហើយក៏គ្មានគម្ពីរណាដែលអាចបំភ្លឺដល់ពួកគេនោះដែរ។