Khmer Abridged Explanation of the Quran
46:6 - 46:6

រូបចម្លាក់ទាំងនោះ ពួកវាមិនត្រឹមតែមិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ពួកគេនៅលើលោកិយប៉ុណ្ណោះទេ ពិតណាស់នៅពេលដែលគេប្រមូលផ្តុំនៅថ្ងៃបរលោកនោះ ពួកវានឹងក្លាយទៅជាសត្រូវនឹងអ្នកដែលគោរពសក្ការៈទៅចំពោះពួកវាថែមទៀត ហើយពួកវាយករួចខ្លួនអំពីពួកគេ(អ្នកដែលគោរពរូបបដិមា)។ ហើយពួកវាបដិសេធមិនទទួលស្គាល់ថា ជាការពិតណាស់ ពួកវាបានដឹងថាពួកទាំងនោះបាននាំគ្នាគោរពសក្ការៈទៅចំពោះពួកវានោះឡើយ។