Khmer Abridged Explanation of the Quran
46:10 - 46:10

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលបដិសេធទាំងនោះថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើគម្ពីរគួរអាននេះមកពីអល់ឡោះពិតមែន តែពួកអ្នកបានប្រឆាំងនឹងវា ហើយមានសាក្សីម្នាក់ក្នុងចំណោមអម្បូរអ៊ីស្រាអែលបានធ្វើសាក្សីទទួលស្គាល់ថា វា(គម្ពីរគួរអាន)ពិតជាមកពីអល់ឡោះពិតប្រាកដមែន ដោយយោងទៅតាមអ្វីដែលបានចែងបញ្ជាក់នៅក្នុងគម្ពីរតាវរ៉ត ហើយរូបគេក៏បានជឿចំពោះវា តែពួកអ្នកវិញ បែរជាក្រអឺតក្រទមមិនព្រមមានជំនឿចំពោះវាទៅវិញនោះ តើពុំមែនទេឬ ដែលពួកអ្នកនៅពេលនោះ គឺជាពួកដែលបំពាននោះ? ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនចង្អុលបង្ហាញការពិតចំពោះក្រុមដែលបំពានឡើយ។