Khmer Abridged Explanation of the Quran
46:17 - 46:17

ហើយអ្នកដែលបាននិយាយទៅកាន់ឪពុកម្តាយរបស់គេថាៈ វិនាសអន្តរាយហើយអ្នកទាំងពីរ! តើអ្នកទាំងពីរសន្យាជាមួយខ្ញុំថា ខ្ញុំនឹងត្រូវចេញពីផ្នូរឡើងវិញម្តងទៀតក្នុងនាមជាមនុស្សរស់ ក្រោយពីខ្ញុំបានស្លាប់ហើយនោះឬ ខណៈដែលសតវត្សជាច្រើនបានកន្លងផុត ហើយមនុស្សជំនាន់មុនជាច្រើនបានស្លាប់ តែគ្មានអ្នកណាម្នាក់ក្នុងចំណោមពួកគេត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញផងនោះ? ហើយឪពុកម្តាយរបស់គេបានសុំពីអល់ឡោះឲ្យទ្រង់ចង្អុលបង្ហាញកូនប្រុសរបស់ពួកគេទាំងពីរឲ្យមានជំនឿផង ហើយគាត់ទាំងពីរបាននិយាយទៅកាន់កូនប្រុសរបស់គាត់ថាៈ វិនាសអន្តរាយហើយកូន ប្រសិនបើកូនមិនមានជំនឿចំពោះការពង្រស់ឡើងវិញម្តងទៀតទេនោះ។ ហេតុនេះ ចូរកូនមានជំនឿចំពោះវាចុះ។ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះលើការពង្រស់(មនុស្សឲ្យរស់)ឡើងវិញនោះ គឺជាការពិតដោយគ្មានការមន្ទិលសង្ស័យឡើយ ចំពោះវា។ ហើយគេក៏បានឆ្លើយតបវិញដោយបដិសេធយ៉ាងដាច់ខាតចំពោះការពង្រស់ឡើងវិញថាៈ អ្វីដែលគេនិយាយពីរឿងពង្រស់ឡើងវិញនោះ គឺគ្មានអ្វីក្រៅពីការនិយាយដំណាលតៗគ្នាពីសៀវភៅសម័យបុរាណ ហើយវាជារឿងព្រេងដែលពួកគេបង្កើតមក មិនមែនជារឿងពិតដែលមកពីអល់ឡោះនោះទេ។