Khmer Abridged Explanation of the Quran
47:2 - 47:2

ហើយបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងទង្វើកុសល ហើយមានជំនឿចំពោះអ្វីដែលអល់ឡោះទ្រង់បានបញ្ចុះទៅលើអ្នកនាំសាររបស់ទ្រង់ ព្យាការីមូហាំម៉ាត់ ដែលវាជាការពិតមកពីម្ចាស់របស់ពួកគេនោះ ទ្រង់នឹងលុបលាងនូវអំពើអាក្រក់ទាំងឡាយរបស់ពួកគេ ដោយទ្រង់មិនយកទោសពៃរ៍ពីពួកគេឡើយ ហើយទ្រង់នឹងកែលម្អនូវកិច្ចការទាំងឡាយរបស់ពួកគេ ទាំងកិច្ចការលោកិយ និងកិច្ចការបរលោក។