Khmer Abridged Explanation of the Quran
47:10 - 47:10

ហេតុអ្វីបានជាពួកអ្នកដែលបដិសេធទាំងនោះមិនធ្វើដំណើរលើផែនដី ហើយពិចារណាមើលថា តើលទ្ធផលចុងក្រោយរបស់ពួកដែលបដិសេធជំនាន់មុនពួកគេនោះយ៉ាងដូចម្តេចដែរ? ពិតណាស់ លទ្ធផលចុងក្រោយរបស់ពួកគេ គឺឈឺចាប់បំផុត។ អល់ឡោះទ្រង់បានបំផ្លាញផ្ទះសម្បែងរបស់ពួកគេឲ្យខ្ទេចខ្ទី ហើយទ្រង់បានបំផ្លាញពួកគេ កូនចៅរបស់ពួកគេ និងទ្រព្យសម្បត្តិរបស់ពួកគេ។ ហើយសម្រាប់ពួកដែលប្រឆាំងនោះ នៅគ្រប់សម័យកាល និងគ្រប់ទីកន្លែង គឺនឹងទទួលនូវទណ្ឌកម្មដូចគ្នានេះ។