Khmer Abridged Explanation of the Quran
47:19 - 47:19

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងឲ្យច្បាស់ចុះថាៈ ពិតប្រាកដណាស់ គ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ ក្រៅពីអល់ឡោះជាម្ចាស់នោះឡើយ។ ហើយចូរអ្នកសុំការអភ័យទោសពីអល់ឡោះចំពោះបាបកម្មទាំងឡាយរបស់អ្នក និងសុំពីអល់ឡោះឲ្យអភ័យទោសចំពោះបាបកម្មទាំងឡាយរបស់បណ្តាអ្នកមានជំនឿ ទាំងប្រុសទាំងស្រីផងដែរ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតពីសកម្មភាពរបស់ពួកអ្នកនៅពេលថ្ងៃ និងកន្លែងស្នាក់នៅរបស់ពួកអ្នកនៅពេលយប់។ គ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងពីទ្រង់បានឡើយ។