Khmer Abridged Explanation of the Quran
47:33 - 47:33

ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍នូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់! ចូរពួកអ្នកប្រតិបត្តិតាមអល់ឡោះ និងប្រតិបត្តិតាមអ្នកនាំសារ(របស់ទ្រង់) ដោយអនុវត្តន៍តាមនូវអ្វីដែលលោកទាំងពីរបានបង្គាប់ប្រើ និងចៀសឆ្ងាយពីអ្វីដែលលោកទាំងពីបានហាមឃាត់ ហើយចូរពួកអ្នកកុំធ្វើឲ្យទង្វើកុសលរបស់ពួកអ្នកក្លាយជាអសារបង់ តាមរយៈតែការប្រឆាំង និងភាពរីយ៉ាក(ធ្វើគ្រាន់តែចង់ឲ្យអ្នកផងមើលឃើញ)ឲ្យសោះ។