Khmer Abridged Explanation of the Quran
47:38 - 47:38

ឱអ្នកទាំងអស់គ្នា(ដែលជាអ្នកមានជំនឿ)! ពិតប្រាកដណាស់ ពួកអ្នកត្រូវបានគេអំពាវនាវឲ្យបរិច្ចាគមួយចំណែកនៃទ្រព្យសម្បត្តិរបស់ពួកអ្នកក្នុងមាគ៌ារបស់អល់ឡោះ ហើយគេមិនទាមទារឲ្យពួកអ្នកបរិច្ចាគទ្រព្យសម្បត្តិទាំងអស់នោះឡើយ។ ក៏ប៉ុន្តែមួយចំនួននៃពួកអ្នក មិនព្រមបរិច្ចាគទៅតាមការទាមទារនេះនោះទេ ព្រោះតែភាពកំណាញ់របស់គេ។ ហើយជនណាដែលកំណាញ់ក្នុងការបរិច្ចាគមួយចំណែកនៃទ្រព្យសម្បត្តិរបស់គេក្នុងមាគ៌ារបស់អល់ឡោះនោះ តាមពិត រូបគេកំពុងតែកំណាញ់ចំពោះខ្លួនឯងប៉ុណ្ណោះ ព្រោះតែរូបគេបានហាមឃាត់ខ្លួនឯងពីការទទួលបានផលបុណ្យនៃការបរិច្ចាគ។ ហើយអល់ឡោះជាម្ចាស់មហាមានលើសលប់ដោយទ្រង់មិនត្រូវការការបរិច្ចាគរបស់ពួកអ្នកនោះឡើយ តែពួកអ្នកទៅវិញទេដែលត្រូវការទ្រង់នោះ។ ហើយប្រសិនបើពួកអ្នកវិលត្រឡប់(ចាកចេញ)ពីឥស្លាម(មានជំនឿ)ទៅកាន់ការប្រឆាំង(គ្មានជំនឿ)វិញនោះ ទ្រង់់នឹងបំផ្លាញពួកអ្នក ហើយទ្រង់នឹងបង្កើតក្រុមផ្សេងជំនួសពួកអ្នក។ ក្រោយមក ពួកគេនឹងមិនមានលក្ខណៈ(អាក្រក់)ដូចពួកអ្នកឡើយ។ ផ្ទុយទៅវិញ ពួកគេគឺជាអ្នកដែលគោរពប្រតិបត្តិចំពោះទ្រង់។