Khmer Abridged Explanation of the Quran
48:8 - 48:8

ពិតប្រាកដណាស់ យើងបានតែងតាំងអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ជាអ្នកធ្វើសាក្សីទៅលើប្រជាជាតិរបស់អ្នកនៅថ្ងៃបរលោក និងជាអ្នកផ្តល់ដំណឹងរីករាយដល់បណ្តាអ្នកមានជំនឿអំពីជ័យជម្នះ និងសិទ្ធិអំណាចដែលទ្រង់បានរៀបចំសម្រាប់ពួកគេនៅក្នុងលោកិយ និងចំពោះអ្វីដែលទ្រង់បានរៀបចំសម្រាប់ពួកគេនៃការសោយសុខនៅថ្ងៃបរលោក ព្រមទាំងជាអ្នកបន្លាចពួកប្រឆាំង(ពួកគ្មានជំនឿ)ពីភាពអាម៉ាស់និងភាពបរាជ័យដោយស្នាដៃរបស់អ្នកមានជំនឿដែលទ្រង់បានរៀបចំសម្រាប់ពួកគេនៅក្នុងលោកិយនេះ និងចំពោះអ្វីដែលទ្រង់បានរៀបចំសម្រាប់ពួកគេនៃទណ្ឌកម្មដ៏សែនឈឺចាប់នៅថ្ងៃបរលោកដែលកំពុងតែរង់ចាំពួកគេ។