Khmer Abridged Explanation of the Quran
48:14 - 48:14

ហើយការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់អភ័យទោសនូវបាបកម្មទាំងឡាយចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ដោយទ្រង់បញ្ចូលរូបគេទៅក្នុងឋានសួគ៌ដោយការប្រោសប្រទានរបស់ទ្រង់ ហើយទ្រង់នឹងដាក់ទណ្ឌកម្មចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ដោយភាពយុត្តិធម៌របស់ទ្រង់។ ហើយអល់ឡោះជាម្ចាស់មហាអភ័យទោសបំផុតនូវបាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។