Khmer Abridged Explanation of the Quran
48:27 - 48:27

ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានធ្វើឲ្យសុបិនរបស់អ្នកនាំសាររបស់ទ្រង់ក្លាយជាការពិត នៅពេលដែលទ្រង់បានឲ្យគាត់(បានសុបិន)ឃើញនៅក្នុងដំណេករបស់គាត់ ហើយគាត់បានប្រាប់ដល់សហាហ្ពាត់(សហការី)របស់គាត់ថាៈ ជាការពិតណាស់ រូបគាត់ និងសហាហ្ពាត់របស់គាត់នឹងបានចូលពៃតុលឡោះ អាល់ហារ៉ម(ទឹកដីម៉ាក្កះ) ប្រកបដោយសុខសន្តិភាពពីពួកសត្រូវ។ អ្នកខ្លះក្នុងចំណោមពួកគេបានកោរសក់ ហើយអ្នកខ្លះទៀតបានកាត់សក់ ជាការប្រកាសពីការបញ្ចប់នៃកិច្ចធម្មយាត្រា(អ៊ុមរ៉ោះ)។ ហើយអល់ឡោះបានដឹងអ្វីដែលល្អប្រសើរសម្រាប់ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)នូវអ្វីដែលពួកអ្នកមិនបានដឹង។ ដូច្នេះ ទ្រង់បានធ្វើឲ្យសុបិន(ដែលព្យាការីមូហាំម៉ាត់បានសុបិនឃើញ)ដែលថានឹងចូលទឹកម៉ាក្កះនោះមិនទាន់សម្រេចបានឡើយនៅក្នុងឆ្នាំនោះ ដោយជំនួសមកវិញនូវជ័យជម្នះក្នុងពេលដ៏ខ្លីខាងមុខ ពោលគឺអ្វីដែលអល់ឡោះបានជំនួសឲ្យមកវិញនូវព្រមព្រៀង អាល់ហ៊ូទៃពីយ៉ះ ហើយនិងអ្វីដែលកើតឡើងជាបន្តបន្ទាប់ទៀត រួមមានការរំដោះតំបន់ខ័យពើរដោយស្នាដៃរបស់បណ្តាអ្នកមានជំនឿដែលបានចូលរួមក្នុងកិច្ចព្រមព្រៀង អាល់ហ៊ូទៃពីយ៉ះ។