Khmer Abridged Explanation of the Quran
49:14 - 49:14

ពួកអារ៉ាប់ជនបទមួយចំនួន នៅពេលដែលពួកគេបានមកជួបព្យាការី ពួកគេបាននិយាយថាៈពួកយើងមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ហើយ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេវិញចុះថាៈ ពួកអ្នកមិនទាន់មានជំនឿឡើយ ប៉ុន្តែ ចូរពួកអ្នកនិយាយថាៈ ពួកយើងបានប្រគល់ខ្លួន និង បានគោរពតាម(ចូលឥស្លាម)ហើយ ខណៈដែលភាពមានជំនឿមិនទាន់ចូលទៅក្នុងដួងចិត្តរបស់ពួកអ្នកទេនោះ ហើយគេរំពឹងថា សេចក្តីជំនឿនឹងចូលក្នុងចិត្តរបស់ពួកអ្នក។ តែប្រសិនបើពួកអ្នក(ឱពួកអារ៉ាប់ជនបទ)ប្រតិបត្តិតាមអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ចំពោះការមានជំនឿនិងសាងទង្វើកុសល ហើយចៀសវាងពីបម្រាមទាំងឡាយ(របស់ទ្រង់)នោះ ទ្រង់នឹងមិនធ្វើឲ្យផលបុណ្យនៃទង្វើកុសលរបស់ពួកអ្នកបាត់បង់បន្តិចណាឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។