Khmer Abridged Explanation of the Quran
49:17 - 49:17

ពួកអារ៉ាប់ជនបទទាំងនោះគិតថាៈ ពួកគេមានគុណបំណាច់មកលើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ព្រោះតែការចូលឥស្លាមរបស់ពួកគេ។ ចូរអ្នកពោលទៅកាន់ពួកគេវិញចុះថាៈ ចូរពួកអ្នកកុំគិតថា ពួកអ្នកមានគុណបំណាច់មកលើខ្ញុំដោយសារតែការចូលសាសនាឥស្លាមរបស់ពួកអ្នកឲ្សសោះ ព្រោះថា ផលប្រយោជន៍នៃការចូលឥស្លាមរបស់ពួកអ្នក (ប្រសិនបើកើតឡើងមែន) គឺវាត្រឡប់ទៅកាន់ខ្លួនរបស់ពួកអ្នកផ្ទាល់ប៉ុណ្ណោះ។ ផ្ទុយទៅវិញ អល់ឡោះជាម្ចាស់ទេដែលជាអ្នកមានគុណបំណាច់លើពួកអ្នក ដោយទ្រង់បានបង្ហាញពួកអ្នកឲ្យមានជំនឿចំពោះទ្រង់នោះ ប្រសិនបើពួកអ្នកជាអ្នកត្រឹមត្រូវក្នុងការអះអាងរបស់ពួកអ្នកដែលថា ពួកអ្នកបានចូលសាសនាឥស្លាមមែននោះ។