Khmer Abridged Explanation of the Quran
51:30 - 51:30

ម៉ាឡាអ៊ីកាត់ក៏បានពោលទៅកាន់គាត់(នាងសារ៉ោះ)ថាៈ អ្វីដែលខ្ញុំប្រាប់អ្នកនោះ គឺជាអ្វីដែលម្ចាស់របស់អ្នកបានមានបន្ទូល ហើយអ្វីដែលទ្រង់បានមានបន្ទូលនោះ គឺនឹងកើតឡើងយ៉ាងពិតប្រាកដ។ ជាការពិតណាស់ ទ្រង់គឺជាម្ចាស់មហាគតិបណ្ឌិតនៅក្នុងការបង្កើត និងការកំណត់របស់ទ្រង់ មហាដឹងបំផុតចំពោះម៉ាខ្លូករបស់ទ្រង់ ហើយនិងអ្វីដែលល្អប្រសើរសម្រាប់ពួកគេ។