Khmer Abridged Explanation of the Quran
53:29 - 53:29

ដូច្នេះចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ងាកចេញពីអ្នកដែលបែរចេញពីការរំលឹកចំពោះអល់ឡោះ ហើយមិនយកចិត្តទុកដាក់ចំពោះវាចុះ។ រូបគេគ្មានចង់បានអ្វីក្រៅពីជីវិតលោកិយប៉ុណ្ណោះ។ ដូចនេះ រូបគេមិនសាងទង្វើ(កុសល)សម្រាប់ថ្ងៃបរលោករបស់គេនោះទេ ព្រោះគេមិនមានជំនឿចំពោះថ្ងៃបរលោកនោះឡើយ។