Khmer Abridged Explanation of the Quran

Multiple Ayahs

Tags

Download Links

Khmer Abridged Explanation of the Quran tafsir for Surah Muhammad — Ayah 12

إِنَّ ٱللَّهَ يُدۡخِلُ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ جَنَّٰتٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُۖ وَٱلَّذِينَ كَفَرُواْ يَتَمَتَّعُونَ وَيَأۡكُلُونَ كَمَا تَأۡكُلُ ٱلۡأَنۡعَٰمُ وَٱلنَّارُ مَثۡوٗى لَّهُمۡ ١٢
ពិតបា្រកដណាស់ អល់ឡោះជាម្ចាស់នឹងបញ្ចូលបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ហើយនិងបានសាងនូវទង្វើកុសល ទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវិមាន និងដើមឈើរបស់វា។ ហើយពួកដែលគ្មានជំនឿចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់វិញ ពួកគេសោយសុខនៅលើលោកិយដោយធ្វើតាមចំណង់តណ្ហារបស់ពួកគេ ហើយពួកគេបរិភោគ(អាហារ)ដូចសត្វពាហនៈស៊ី(ចំណី)ដូច្នោះដែរ ដោយពួកគេគ្មានគិតអ្វីក្រៅតែពីការបំពេញក្រពះ និងតណ្ហារបស់ពួកគេប៉ុណ្ណោះ។ ហើយនៅថ្ងៃបរលោក ឋាននរកគឺជាកន្លែងស្នាក់អាស្រ័យរបស់ពួកគេ ដែលពួកគេត្រូវស្ថិតនៅ។