Khmer Abridged Explanation of the Quran

Multiple Ayahs

Tags

Download Links

Khmer Abridged Explanation of the Quran tafsir for Surah Muhammad — Ayah 13

وَكَأَيِّن مِّن قَرۡيَةٍ هِيَ أَشَدُّ قُوَّةٗ مِّن قَرۡيَتِكَ ٱلَّتِيٓ أَخۡرَجَتۡكَ أَهۡلَكۡنَٰهُمۡ فَلَا نَاصِرَ لَهُمۡ ١٣
ហើយមានស្រុកភូមិជាច្រើននៃពួកជំនាន់មុនដែលពួកគេមានអំណាចខ្លាំងក្លា មានទ្រព្យសម្បត្តិស្តុកស្តម្ភ និងកូនចៅច្រើនជាងស្រុកម៉ាក្កះ ដែលអ្នកស្រុកនោះបានបណ្ដេញអ្នក(ព្យាការីមូហាំម៉ាត់)ឲ្យចាកចេញនោះទៅទៀត។ យើងបានបំផ្លាញពួកទាំងនោះនៅពេលដែលពួកគេបានបដិសេធនឹងអ្នកនាំសារទាំងឡាយរបស់ពួកគេ។ នៅពេលនោះ ពួកគេគ្មានអ្នកជួយណាដែលអាចសង្គ្រោះពួកគេឲ្យរួចផុតពីទណ្ឌកម្មរបស់អល់ឡោះនៅឡើយនៅពេលដែលទណ្ឌកម្មនោះបានមកដល់ពួកគេនោះ។ ដូចនេះ មិនមែនយើងគ្មានសមត្ថភាពក្នុងការបំផ្លាញអ្នកស្រុកម៉ាក្កះនោះទេ ប្រសិនបើយើងមានចេតនាដូច្នោះនោះ។