Khmer Abridged Explanation of the Quran

Multiple Ayahs

Tags

Download Links

Khmer Abridged Explanation of the Quran tafsir for Surah Muhammad — Ayah 28

ذَٰلِكَ بِأَنَّهُمُ ٱتَّبَعُواْ مَآ أَسۡخَطَ ٱللَّهَ وَكَرِهُواْ رِضۡوَٰنَهُۥ فَأَحۡبَطَ أَعۡمَٰلَهُمۡ ٢٨
ទណ្ឌកម្មនោះ គឺដោយសារតែពួកគេដើរតាមរាល់ប្រការទាំងឡាយដែលធ្វើឲ្យអល់ឡោះទ្រង់ខឹងសម្បាចំពោះពួកគេ ដូចជាភាពគ្មានជំនឿ ពុតត្បុត និងប្រឆាំងចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ហើយពួកគេស្អប់ខ្ពើមចំពោះអ្វីដែលនាំឲ្យពួកគេខិតជិតម្ចាស់របស់ពួកគេ និងអ្វីដែលទ្រង់ពេញចិត្តចង់ឲ្យពួកគេធ្វើ ដូចជា ការមានជំនឿចំពោះអល់ឡោះ និងការដើរតាមអ្នកនាំសាររបស់ទ្រង់។ ដូចនេះ អល់ឡោះជាម្ចាស់ក៏បានធ្វើឲ្យទង្វើកុសលទាំងឡាយរបស់ពួកគេក្លាយជាអសារបង់។