Khmer Abridged Explanation of the Quran

Multiple Ayahs

Tags

Download Links

Khmer Abridged Explanation of the Quran tafsir for Surah Muhammad — Ayah 29

أَمۡ حَسِبَ ٱلَّذِينَ فِي قُلُوبِهِم مَّرَضٌ أَن لَّن يُخۡرِجَ ٱللَّهُ أَضۡغَٰنَهُمۡ ٢٩
តើពួកដែលក្នុងចិត្តរបស់ពួកគេមានការមន្ទិលសង្ស័យក្នុងចំណោមពួកពុតត្បុតនោះនឹកស្មានថា អល់ឡោះជាម្ចាស់ទ្រង់មិនបង្ហាញនូវការគំគួនឈ្នានីសរបស់ពួកគេឲ្យគេបានឃើញទេឬ? ជាការពិតណាស់ ទ្រង់ពិតជានឹងលាតត្រដាងវា(ឲ្យគេបានឃើញ) តាមរយៈការសាកល្បង និងគ្រោះថ្នាក់នានា ដើម្បីបែងចែករវាងអ្នកដែលមានជំនឿពិត និងអ្នកដែលភូតកុហក បង្ហាញឲ្យឃើញអ្នកដែលមានជំនឿ និងបកអាក្រាតពួកពុតត្បុត។